ដោយសារហេតុផលជាច្រើន ឧទាហរណ៍ នៅចន្លោះឆ្នាំ ១៩៧៥ រហូតដល់ ១៩៧៩ របបខ្មែរក្រហមបានធ្វើអោយផ្អាកការអប់រំ។ សាលារៀន និងសាកលវិទ្យាល័យត្រូវបានបិទ និងបំផ្លាញសេវាអប់រំ។ មនុស្សដែលពួកគេបានដឹងថាជាបញ្ញវន្តឬសូម្បីតែអ្នកដែលប្រើប្រាស់របស់របរដែលគេអាចសំគាល់បានថាជាអ្នករៀនសូត្រ ត្រូវបានគេសំលាប់ចោល។ អគារ និងគ្រឹះស្ថានអប់រំត្រូវបានគេបំផ្លាញចោល ហើយគ្រូឧត្តមសិក្សា ៧៥% និង ៩៦% នៃសិស្សនិស្សិតសាកលវិទ្យាល័យត្រូវបានគេសម្លាប់។ ក្នុងឆ្នាំ 1980 សាលា Normale ជាន់ខ្ពស់បានបើកឡើងវិញជាថ្មីម្តងទៀត ហើយមានការបង្រៀនភាសាបារាំងជាចំបង។ នៅឆ្នាំបន្ទាប់ៗមកក៏មានការបើកនៅសាកលវិទ្យាល័យដោយការបណ្ដុះនិស្សិតអោយក្លាយគ្រូបង្រៀន ហើយនេះគឺជាកសាងឡើងវិញប្រព័ន្ធអប់រំនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងអំឡុងពេលមួយទសវត្សរ៍ចុងក្រោយនេះ ចំនួនសិស្សដែលចុះឈ្មោះចូលសិក្សានៅគ្រឹះស្ថានឧត្តមសិក្សា បានកើនឡើងជិតដប់ដង ពីចំនួន ១០ ០០០នាក់ ក្នុងឆ្នាំ ១៩៩៧ ទៅ ៩៧ ៥២៤ ក្នុងឆ្នាំ២០០៦ និងមានចំនួន ១៦៨ ០០០នាក់ នៅក្នុងឆ្នាំ២០០៩។
ទោះជាយ៉ាងណា សាកលវិទ្យាល័យភាគច្រើន (ភាគច្រើនជាវិស័យឯកជន) មានទីតាំងនៅរាជធានី ហើយមួយចំនួនទៀតនៅពេលថ្មីៗនេះក៍បានស្ថាបនាឡើងនៅចន្លោះពីឆ្នាំ ២០០៧ ទៅ ២០០៩ ដើម្បីផ្តល់សេវាកម្រិតឧត្តមសិក្សាដែលអ្នកដែលរស់នៅតំបន់ជនបទ។ ការកើនឡើងនៃសាកលវិទ្យាអប់រំទាំងនៅប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ គឺពិតជាមានការផ្សាភ្ជាប់ទៅនឹងការព្រួយបារម្ភអំពី បរិមាណ និងគុណភាពនៃធនធានមនុស្ស រួមនិងសេចក្តីត្រូវការ និងការផ្តល់នូវជំនាញវិជ្ជាជីវៈកម្រិតខ្ពស់ ដែលជាធម្មតា ការជ្រើសរើសមហាវិទ្យាល័យថ្នាក់ខ្ពស់ និងការចុះឈ្មោះត្រឹមតែសមាមាត្រតូចនៃសាលាវិទ្យាល័យដែលមានគុណសម្បត្តិគ្រប់គ្រាន់ រៀនចប់នៅក្នុងកម្មវិធីថ្នាក់បរិញ្ញាបត្រ។
មកដល់នៅឥឡូវ នៅមានសមិទ្ធិកម្មមួយចំនួនដែលមិនទាន់បាន ភារកិច្ចបន្ទាន់នៅពេលបច្ចុប្បន្ន គីការបណ្ដុះបណ្ដាលមនុស្សជំនាន់ថ្មី ដោយការសិក្សាអប់រំកម្រិតខ្ពស់។ នៅមិនទាន់មានការយល់ដឹងនៃការបាត់បង់ធនធានមនុស្សជាទូលំទូលាយនៅឡើយទេ ដែលការបណ្តុះបណ្តាលធនធានមនុស្សនាពេលបច្ចុប្បន្នដើម្បីបណ្តុះធនធានមនុស្សក្នុងកម្រិតខ្ពស់ជាការងារចាំបាច់និងបន្ទាន់។